ជ្រើសរើសភាសា: Khmer Khmer English English
យុទ្ធនាការផ្សព្វផ្សាយអប់រំស្តីពី «ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន»
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែកក្កដា ឆ្នាំ ២០២៦

មន្ទីរព័ត៌មានខេត្តបាត់ដំបង បានបន្តរៀបចំយុទ្ធនាការផ្សព្វផ្សាយអប់រំស្តីពី «ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យនេតយ៉ង់ ស្ថិតក្នុងក្រុងបាត់ដំបង។
‎​កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ប្រធានមន្ទីរព័ត៌មាន តំណាងរដ្ឋបាលក្រុងកំពង់ឆ្នាំង ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណជាង ១,០០០នាក់ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។
‎គួរបញ្ជាក់ផងដែរថា ចាប់តាំងពីយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី ២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៦ រហូតមកដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៦ នេះ មន្ទីរព័ត៌មានរាជធានី-ខេត្ត បានរៀបចំយុទ្ធនាការដោយបានចុះផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងដល់វិទ្យាល័យ និងអនុវិទ្យាល័យរួចមកហើយ។ សកម្មភាពនេះបានគ្របដណ្តប់លើរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនរួមមាន៖ ព្រះវិហារ, តាកែវ, កំពង់ស្ពឺ, កំពត, កែប, កោះកុង, ពោធិ៍សាត់, កំពង់ធំ, កំពង់ចាម, សៀមរាប បាត់ដំបង និងខេត្តកំពង់ឆ្នាំង។ ជាមួយគ្នានេះ យុទ្ធនាការនឹងបន្តពង្រីកសកម្មភាពផ្សព្វផ្សាយឱ្យបានគ្រប់រាជធានី-ខេត្តទូទាំងប្រទេសក្នុងឆ្នាំ២០២៦ នេះ៕

ព័ត៌មានទាក់ទង